![Image](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwlvKqf7DVlP2aBCjwrbvtajTCK4jlcsMLZ8REO1HcVpbmKNvKcKoBJZfRDdl5cvDjTrn7RQhlxoZwTNaUm5JN5Ho46Q6RVH3mur8qLU-j5t6yta8bJBMmLK1-hkZUI8sbxckdFit1MEqVwHPkSfhTALr3870axVJtQnA9fpX3NU7Y-kmU196y-tJv/w640-h366/Untitled-2.jpg)
Arsenal ត្រូវបានរាយការណ៍ថាបានបញ្ចប់ការចុះកុងត្រាផ្ទេរយក Gabriel Jesus ហើយ បន្ទាប់ពីបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធរបស់ Manchester City ខាងលើ។
ក្លឹបកាំភ្លើងធំបានយល់ព្រមលើតម្លៃខ្លួនផ្ទេរ៤៥លានផោនជាមួយ City ហើយកិច្ចព្រមព្រៀងពេលនេះសម្រេចបាន១០០%ហើយ។ Jesus ដែលធ្លាប់ធ្វើការជាមួយ Mikel Arteta ពេលដែលលោកជាជំនួយការនៅ City នឹងចុះកុងត្រារយៈពេល៤ឆ្នាំជាមួយ Arsenal។
កិច្ចព្រមព្រៀងនេះនឹងបញ្ចប់ការស្វែងរកខ្សែប្រយុទ្ធសម្រាប់ Arsenal បន្ទាប់ពីការចាកចេញរបស់ Alexandre Lacazette ដែលទៅចូលរួមជាមួយ Lyon។ Arsenal សម្រេចចិត្តមិនទិញខ្សែប្រយុទ្ធកាលពីទីផ្សារដោះដូរកីឡាករខែមករា ត្បិត Pierre-Emerick Aubameyang ទៅចូលរួមជាមួយ Barcelona។
ការលក់ Jesus នៅពេលនេះ ស្របពេលដែល City ទើបតែយល់លើកិច្ចព្រមព្រៀងជាមួយខ្សែបម្រើរបស់ Leeds United កីឡាករ Kalvin Phillips ក្នុងតម្លៃខ្លួន៤២លានផោន។ ក្រុមលោក Pep Guardiola បានផ្ទេរយក Erling Haaland ពី Dortmund ទើបធ្វើឲ្យពួកគេសម្រេចលក់ Jesus ចេញ៕
ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ